khmer eng
  • ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសមាជិកសភាយុវជន
     
    ចែករំលែក ៖

    នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩ៈ៣០នាទី នៅរដ្ឋសភាបារាំង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបណ្តាញសភាយុជន ក្រោមអធិបតីភាពលោកជំទាវ Elsa Schack សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានៃបណ្តាញសសភាយុបជន និងបានបន្តអញ្ជើញចូលរួមកិច្ចពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចដែលបានគ្រោងទុកជាអាទិ៍៖
    -សេចក្តីសម្រេចចិត្ត បន្ទាប់ពីរបាយការណ៍ស្តីពីកិច្ចប្រជុំនៅកេប៊ិច ប្រទេសកាណាដា
    -តួនាទីរបស់យុវជក្នុងការអភិវឌ្ឍសង្គម
    -កង្វល់របស់យុវជនប្រឈមមុខទៅនឹង ការស្វែងរកការងារ សហគ្រិនភាពការប្រើប្រាស់បណ្តាញសង្គម
    -បណ្តាញហ្រ្វង់កូហ្វូន បានពិភាក្សា និងលើបញ្ហាប្រឈមនៅក្នុងលំហហ្វ្រង់កូហ្វូន។
    លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបាន បានអញ្ជើញចូលរួមមានមតិយោបល់ និងលើកឡើងពីតួនាទីរបស់យុវជន ការចូលរួមរួមរបស់យុវជនក្នុងការអភិវឌ្ឍ ក្នុងលំហហ្វ្រង់កូហ្វូនជាដើម។

    ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត